Tuesday, October 11, 2016

បង្គារអំាងអំបិលម្ទេស

គ្រឿងផ្សំ: បង្គាស្រស់ ម្ទេសដៃនាង ខ្ទឹមសរ អំបិល ក្រូចឆ្មារ ប្រេងឆា រឺ ប្រេងអូលីវ

វិធីធ្វើ: យកអំបិល ខ្ទឹមសរ និងម្ទេសដៃនាង មកបុកបញ្ចូលគ្នាអោយម៉ត់ បន្ទាប់មកយកក្រូចឆ្មាមួយចំហៀងមកច្របាច់លាយជាមួយគ្រឿងដែលបុកហើយ រួចបន្ថែមប្រេងអូលីវចូលបន្តិច បន្ទាប់មកយកគ្រឿងនេះទៅលាយច្របល់ជាមួយបង្គាទុកប្រាំនាទី ទើបយកមកដោតចង្កាក់ដើម្បីអោយខ្លួនបង្គាត្រង់ងាយស្រួលអំាង។

បង្គាអាំងនេះយើងអាចញាំុជ្រលក់ជាមួយ ទឹកត្រីកោះកុង រឺទឹកម្រេច តាមចំណូលចិត្តរបស់អ្នក។

No comments:

Post a Comment

Note: Only a member of this blog may post a comment.