គ្រឿងផ្សំ :
- ត្នោត ៥ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ
- អង្ករដំណើប ១ ចានចង្កឹះពេញលាងឲ្យស្អាត
- ស្ករត្នោត ២០០ ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ:
- មុនដំបូងត្រូវដាក់ទឹក និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករត្នោតចូល។
បន្ទាប់ពីនោះមកនៅពេលដែលពុះត្រូវដាក់ត្នោតចូលទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការស្រេច។
+ វីធីធ្វើ ខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់
ខ្ទិះដូង ១ ចានគោមធំ, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំ។
No comments:
Post a Comment
Note: Only a member of this blog may post a comment.