គ្រឿងផ្សំ :
- សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
- ប្រហុក ចិញ្ច្រាំអោយម៉ត់
- គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុករៀងម៉ត់បន្តិច
- ស្ករត្នោត ម្សៅស៊ុប អំបិល
- ខ្ទិះដូង (ខ្ទិះដើមនិងខ្ទិះចុង)
- ត្រប់ពុតញង យកទៅរំលីង
- ប្រហុក ចិញ្ច្រាំអោយម៉ត់
- គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុករៀងម៉ត់បន្តិច
- ស្ករត្នោត ម្សៅស៊ុប អំបិល
- ខ្ទិះដូង (ខ្ទិះដើមនិងខ្ទិះចុង)
- ត្រប់ពុតញង យកទៅរំលីង
វិធីធ្វើ :
- យកខ្ទិះដូងដាក់ក្នុងខ្ទះទុកអោយក្ដៅពុះចេញប្រេងហើយ រួចដាក់ម្ទេសក្រហម គ្រឿងបុក និង សណ្ដែកដីលីងចូល កូរអោយឡើងក្រហមឈ្ងុយ។ បន្ទាប់មកដាក់ ប្រហុក សាច់ជ្រូក ស្ករត្នោត ម្សៅស៊ុប អំបិល និង បន្ថែមខ្ទិះចុងចូលបន្តិច រួចកូរអោយសព្វចូលជាតិគ្នា ហើយភ្លក់មើលអោយល្មម តាមការចូលចិត្ត។ បន្តរំងាស់អោយចូលជាតិ និង ឆ្អិនល្អហើយ ទើបដាក់ត្រប់ពុតញងចូល កូរអោយសព្វ ទុកអោយឆ្អិន រីងទឹក ( នៅខាប់ៗ ) បន្ទាប់មកទើបដួសចេញ ជាការស្រេច។
No comments:
Post a Comment
Note: Only a member of this blog may post a comment.