គេហទំព័រវិជ្ជាធ្វើម្ហូបនិងបង្អែម គឺបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងក្នុងការធ្វើម្ហូបនិងបង្អែមដល់បងប្អូនសុភាពនារីទាំងឡាយដែលខ្វះខាតនូវជំនាញមួយនេះ និងជាពិសេសសំរាប់បងៗដែលនឹកមិនឃើញថាត្រូវធ្វើម្ហូបអ្វីដើម្បីអោយប្លែកសំរាប់គ្រួសារ។ សូមអរគុណ
Friday, August 7, 2015
បុកកាពិញាំុជាមួយបន្លែ និង ត្រីសមុទ្រចៀន
វិធីទី១:
- ត្រីសមុទ្រ រឹ ត្រីទឹកសាបអាំង
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស កាពិ អាំងក៏បានដុត
ក៏បាន
- អំពិលទុំត្រាំទឹកក្តៅ
- យកត្បាល់មកបុកកាពិ ខ្ទឹម ម្ទេសអោយ
ម៉ត់ថែមស្ករ ម៉្សៅស៊ុប ហើយបេះសាច់ត្រីអាំង
ចូលក្នុងត្បាល់បុកលាយជាមួយគ្នាច្របល់
អោយសព្វទើបចាក់ទឹកអំពិលទុំចូល កូរចូលគ្នា
អោយសព្វភ្លក់រសជាតិជូរហិលតាមចំណូល
ចិត្ត។
វិធីទី២:
- បង្គាស្រស់ បកអោយស្អាតស្រុះអោយឆ្អិត
ទុក១អន្លើ
- កាពិ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ខ្ចប់
ក្រដាស់អាលុយមីញូមអាំងក៏បាន ដុតក៏បាន
- បុកកាពិ ខ្ទឹម ម្ទេស ស្ករ ម្សៅស៊ុប បង្គារស្រុះ
ចូលគ្នាអោយម៉ត់ទើបដួសដាក់ចានហើយ
ច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាអោយសព្វទើប
ភ្លក់រសជាតិ ( បុកកាពិត្រូវការស្ករ ម្ទេស និង
ទឹកម្ជូរច្រើនទើបឆ្ងាញ់ )
- បុកកាពិតាមវិធីទី២នេះយើងអាចញាំុជាមួយបន្លែ និងត្រីអាំង រឺចៀន
* សំរាប់បន្លែអ្វីក៏បានតាមចំណូលចិត្ត បន្លែភាគច្រើនស្រុះ និង ចៀនជាមួយម្សៅស្រួយ លើក
លែងតែត្រសក់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.