Friday, August 7, 2015

បបរសណ្តែកខ្មៅដូងខ្ចី



គ្រឿងផ្សំ៖ 

ចំណិតដូងខ្ចី អង្ករតំណើប សណ្តែកខ្មៅ ស្ករ អំបិល ខ្ទិះដូង។

វិធីធ្វើ៖ 

១- ត្រាំសណ្តែកខ្មៅ ៥-៦ម៉ោង មុនយកស្ងោរ។ ពេលស្ងោរ ដាក់អំបិលបន្តិច រំងាស់អោយផុយ ទើបលាងសម្រស់ អោយស្រស់ទឹក ទុកមួយអន្លើ។ 
២- ពូតខ្ទិះដូង យកខ្ទិះដើមទុក រំងាស់ខ្ទិះចុងដៃអោយឆ្អិន ទើប ដាក់អង្ករតំណើបចូល រំងាស់ រហូតដល់បែកគ្រាប់អង្ករ ទើបចាក់សណ្តែកចូល។
៣- បង់ស្ករ អំបិល ភ្លក្សថែមថយ តាមចំណូលចិត្ត រួចទើបបង់សរសៃដូងខ្ចី ដាំអោយពុះ ហើយលើកចុះពីភ្លើង។ 
៤- យកខ្ទិះដើម ទៅដាំអោយពុះ ទើបលើកទុកអោយត្រជាក់។ 
៥- ពេលដួសបបរបរិភោគ ត្រូវច្រូចខ្ទិះដើម ចូលបន្តិច ដើម្បីអោយឈ្ងុយ។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments:

Post a Comment

Note: Only a member of this blog may post a comment.