គេហទំព័រវិជ្ជាធ្វើម្ហូបនិងបង្អែម គឺបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងក្នុងការធ្វើម្ហូបនិងបង្អែមដល់បងប្អូនសុភាពនារីទាំងឡាយដែលខ្វះខាតនូវជំនាញមួយនេះ និងជាពិសេសសំរាប់បងៗដែលនឹកមិនឃើញថាត្រូវធ្វើម្ហូបអ្វីដើម្បីអោយប្លែកសំរាប់គ្រួសារ។ សូមអរគុណ
Friday, August 7, 2015
បុកកាពិញាំុជាមួយបន្លែ និង ត្រីសមុទ្រចៀន
វិធីទី១:
- ត្រីសមុទ្រ រឹ ត្រីទឹកសាបអាំង
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស កាពិ អាំងក៏បានដុត
ក៏បាន
- អំពិលទុំត្រាំទឹកក្តៅ
- យកត្បាល់មកបុកកាពិ ខ្ទឹម ម្ទេសអោយ
ម៉ត់ថែមស្ករ ម៉្សៅស៊ុប ហើយបេះសាច់ត្រីអាំង
ចូលក្នុងត្បាល់បុកលាយជាមួយគ្នាច្របល់
អោយសព្វទើបចាក់ទឹកអំពិលទុំចូល កូរចូលគ្នា
អោយសព្វភ្លក់រសជាតិជូរហិលតាមចំណូល
ចិត្ត។
វិធីទី២:
- បង្គាស្រស់ បកអោយស្អាតស្រុះអោយឆ្អិត
ទុក១អន្លើ
- កាពិ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ខ្ចប់
ក្រដាស់អាលុយមីញូមអាំងក៏បាន ដុតក៏បាន
- បុកកាពិ ខ្ទឹម ម្ទេស ស្ករ ម្សៅស៊ុប បង្គារស្រុះ
ចូលគ្នាអោយម៉ត់ទើបដួសដាក់ចានហើយ
ច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាអោយសព្វទើប
ភ្លក់រសជាតិ ( បុកកាពិត្រូវការស្ករ ម្ទេស និង
ទឹកម្ជូរច្រើនទើបឆ្ងាញ់ )
- បុកកាពិតាមវិធីទី២នេះយើងអាចញាំុជាមួយបន្លែ និងត្រីអាំង រឺចៀន
* សំរាប់បន្លែអ្វីក៏បានតាមចំណូលចិត្ត បន្លែភាគច្រើនស្រុះ និង ចៀនជាមួយម្សៅស្រួយ លើក
លែងតែត្រសក់
បបរសណ្តែកខ្មៅដូងខ្ចី
គ្រឿងផ្សំ៖
ចំណិតដូងខ្ចី អង្ករតំណើប សណ្តែកខ្មៅ ស្ករ អំបិល ខ្ទិះដូង។
វិធីធ្វើ៖
១- ត្រាំសណ្តែកខ្មៅ ៥-៦ម៉ោង មុនយកស្ងោរ។ ពេលស្ងោរ ដាក់អំបិលបន្តិច រំងាស់អោយផុយ ទើបលាងសម្រស់ អោយស្រស់ទឹក ទុកមួយអន្លើ។
២- ពូតខ្ទិះដូង យកខ្ទិះដើមទុក រំងាស់ខ្ទិះចុងដៃអោយឆ្អិន ទើប ដាក់អង្ករតំណើបចូល រំងាស់ រហូតដល់បែកគ្រាប់អង្ករ ទើបចាក់សណ្តែកចូល។
៣- បង់ស្ករ អំបិល ភ្លក្សថែមថយ តាមចំណូលចិត្ត រួចទើបបង់សរសៃដូងខ្ចី ដាំអោយពុះ ហើយលើកចុះពីភ្លើង។
៤- យកខ្ទិះដើម ទៅដាំអោយពុះ ទើបលើកទុកអោយត្រជាក់។
៥- ពេលដួសបបរបរិភោគ ត្រូវច្រូចខ្ទិះដើម ចូលបន្តិច ដើម្បីអោយឈ្ងុយ។
អ្នកស្រី កែវ ច័ន្ទបូរណ៍
បង្អែមបបរត្នោត
គ្រឿងផ្សំ :
- ត្នោត ៥ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ
- អង្ករដំណើប ១ ចានចង្កឹះពេញលាងឲ្យស្អាត
- ស្ករត្នោត ២០០ ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ:
- មុនដំបូងត្រូវដាក់ទឹក និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករត្នោតចូល។
បន្ទាប់ពីនោះមកនៅពេលដែលពុះត្រូវដាក់ត្នោតចូលទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការស្រេច។
+ វីធីធ្វើ ខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់
ខ្ទិះដូង ១ ចានគោមធំ, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំ។
បុកម្ទេសនិងប្រហុក
គ្រឿងផ្សំ:
- ម្ទេស ខ្ទឹមស ខ្ទឹមក្រហម យកទៅលីង
- ប្រហុក យកទៅអាំងអោយឆ្អិន
- ត្រីអាំង បេះយកសាច់
- ក្រូចឆ្មា ស្ករស
- បន្លែគ្រប់មុខ តាមការចូលចិត្ត
វិធីធ្វើ:
- យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម មកបុកលាយជាមួយប្រហុក ត្រីអាំង ស្ករស និង ទឹកក្រូចឆ្មា រួចភ្លក់មើលអោយល្មមតាមការចូ
ញាំុស្វាយត្រីឆ្អើរ
គ្រឿងផ្សំ:
- ស្វាយខ្ចី ឈូសជាសសៃៗ
- ត្រីឆ្អើរ បកអោយស្អាត បេះសាច់អោយតូចៗ
- បង្គាក្រៀម
- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ស្ករស ទឹកត្រី ម្សៅស៊ុប អំបិល
- ម្ទេស
- ជីគ្រប់មុខ
វិធីធ្វើ:
- យកស្វាយដែលឈូសហើយ មកដាក់លាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិលបន្តិច បង្គាក្រៀម ខ្ទឹមស ខ្ទឹមក្រហម ត្រីឆ្អើរ រួចច្របល់ចូលគ្នាអោយសព្វចូល
ប្រហុកខ្ទិះ
គ្រឿងផ្សំ :
- សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
- ប្រហុក ចិញ្ច្រាំអោយម៉ត់
- គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុករៀងម៉ត់បន្តិច
- ស្ករត្នោត ម្សៅស៊ុប អំបិល
- ខ្ទិះដូង (ខ្ទិះដើមនិងខ្ទិះចុង)
- ត្រប់ពុតញង យកទៅរំលីង
- ប្រហុក ចិញ្ច្រាំអោយម៉ត់
- គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុករៀងម៉ត់បន្តិច
- ស្ករត្នោត ម្សៅស៊ុប អំបិល
- ខ្ទិះដូង (ខ្ទិះដើមនិងខ្ទិះចុង)
- ត្រប់ពុតញង យកទៅរំលីង
វិធីធ្វើ :
- យកខ្ទិះដូងដាក់ក្នុងខ្ទះទុកអោយក្ដៅពុះចេញប្រេងហើយ រួចដាក់ម្ទេសក្រហម គ្រឿងបុក និង សណ្ដែកដីលីងចូល កូរអោយឡើងក្រហមឈ្ងុយ។ បន្ទាប់មកដាក់ ប្រហុក សាច់ជ្រូក ស្ករត្នោត ម្សៅស៊ុប អំបិល និង បន្ថែមខ្ទិះចុងចូលបន្តិច រួចកូរអោយសព្វចូលជាតិគ្នា ហើយភ្លក់មើលអោយល្មម តាមការចូលចិត្ត។ បន្តរំងាស់អោយចូលជាតិ និង ឆ្អិនល្អហើយ ទើបដាក់ត្រប់ពុតញងចូល កូរអោយសព្វ ទុកអោយឆ្អិន រីងទឹក ( នៅខាប់ៗ ) បន្ទាប់មកទើបដួសចេញ ជាការស្រេច។
Subscribe to:
Posts (Atom)